លោកបណ្ឌិត ស៉ឺន សំ៖ មានតែសហរដ្ឋអាមេរិក ប៉ុណ្ណោះទើបអាចបញ្ចប់សង្រ្គាមបាន
(ភ្នំពេញ)៖ លោកបណ្ឌិត ស៉ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា សង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន ដែលអូសបន្លាយជាង ៣ឆ្នាំមកនេះ គឺដោយសារតែភាគីម្ខាងៗប្រកាន់យកគោលការណ៍កម្ចាត់គ្នាទៅវិញទៅមក។ លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់លោក ត្រាំ សហរដ្ឋអាមេរិកប្រហែលជានឹងផ្តល់លក្ខខណ្ឌបង្ខំឱ្យអ៊ុយក្រែន ទទួលយកសន្តិភាព ដែលមិនមែនជាការបន្តផ្តល់អាវុធឱ្យធ្វើសង្រ្គាមជាមួយរុស្ស៉ី។